ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤
លោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពេីពន្ធ និងលោក កេតុ វណ្ណឌី អនុប្រធានការិយាល័យ ហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ ២០២៤ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល,
អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការចូលរួមពី តំណាងអង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធានមន្ទីរ សហវ. រាជធានីខេត្ត ទាំង ២៥។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកា របស់អង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៤ ដែលបាននឹងកំពុងអនុវត្តប្រកបដោយបុរេសកម្មក្នុងឆមាសទី១ ឆ្នាំ២០២៤ និងពិភាក្សាអំពីសំណើរ ក៏ដូចជាបញ្ហាប្រឈមកន្លងមក ដើម្បីតាមដានការអនុវត្តថវិកា និងជំរុញបន្ថែមដល់ការអនុវត្តផែនការសកម្មភាពការងារកែទម្រង់នៅត្រីមាសបន្ទាប់ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។